រកប្រាក់ចំណូលពីការស្ទង់មតិ
តើអ្នកសល់ពេលទំនេរហើយចង់ចំណាយពេលឲ្យបានកាន់តែ ប្រសើរ មែនទេ?
អ្នកនៅទីតាំងត្រឹមត្រូវ
ចូលរួមជាមួយនឹង វេទិកាស្រាវជ្រាវទីផ្សារ TGM ដែលនឹងផ្តល់ជូនអ្នកនូវឱកាសដើម្បី បង្ហាញពីចំណាប់អារម្មណ៍ និងមតិយោបល់ របស់ខ្លួនអ្នកផ្ទាល់។ បណ្តារក្រុមហ៊ុនជាច្រើន ទូទាំងពិភពលោក កំពុងរង់ចាំអ្នក ដែលជាអតិថិជន ដើម្បីដឹងថា តើចំណុចអ្វីខ្លះដែលអ្នក ពេញចិត្ត ហើយចំណុចណាដែលអ្នកមិន ពេញចិត្ត។
កុំអង្គុយនៅត្រឹងខណៈពេលដែលពិភពលោកកំពុងតែប្រែប្រួលឥតឈប់ឈរ ចូលរួមជាមួយនឹង ការស្ទង់មតិបង់ប្រាក់ របស់យើងខ្ញុំ។
លោកអ្នកអាចបំពេញការស្ទង់មតិបានយ៉ាងងាយនៅលើទូរស័ព្ទដៃ ឬកុំព្យូទ័ររបស់អ្នក តាមរយៈ គណៈកម្មការលើទូរស័ព្ទដៃ និងលើប្រព័ន្ធអនឡាញរបស់យើងខ្ញុំ។ យើងបានបង្កើតការស្ទង់មតិរបស់យើងបែបងាយៗនិងរលូន។ ការស្ទង់មតិរបស់យើង ក៏អាចជួយដល់លោកអ្នកឲ្យបានយល់ដឹងបន្ថែមទៀតផង។ ដរាបណាលោកមានភ្ជាប់ បណ្តាញអ៊ីនធើណេត លោកអ្នកនឹងអាចចូលរួមធ្វើបានយ៉ាងងាយ។
ហេតុអ្វីអ្នកគួរចូលរួមជាមួយយើងខ្ញុំ?
ការស្ទង់មតិបង់ប្រាក់តាមទូរស័ព្ទ
សុវត្ថិភាពនៃទិន្នន័យ & អានាមិកភាព
គ្មានការប្រកាន់ឡើយ
គ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ឧបរករណ៍ទាំងអស់!
ទទួលបានរង្វាន់យ៉ាងងាយ
យើងយកចិត្តទុកដាក់លើមតិយោបល់របស់លោកអ្នក
បង្កើតការផ្លាស់ប្តូរជាវិជ្ជមានទាំងអស់គ្នា
ការចូលរួមជាមួយការប្រឹងប្រែងអភិវឌ្ឍន៍របស់យើងខ្ញុំ នឹងផ្តល់នូវលទ្ធភាពដល់យើង ក្នុងការឆ្ពោះទៅមុខទៅកាន់ការអភិវឌ្ឍន៍ដ៏មានស្ថេរភាពក្នុង ទីផ្សារសាកល។ ដោយគ្រាន់តែចូលរួមចំណែកក្នុង ការស្ទង់មតិបង់ប្រាក់របស់យើងខ្ញុំ និងការចូលរួមចំណែករបស់ខ្ញុំក្នុងការភ្ជាប់មតិយោបល់របស់អ្នកទៅកាន់ ម៉ាកយីហោសាកលកំពូលៗ នៅជាង 100 ប្រទេស។
យើងនឹងអាចជំរុញ ក្រុមហ៊ុនធំៗទាំងនោះ ឲ្យបង្កើតនូវសេវាកម្ម និងផលិតផល ឲ្យបានកាន់តែល្អប្រសើរ។ ចែករំលែកពីមតិ យោបល់របស់អ្នក និងក្លាយជាកម្លាំងវិជ្ជមានមួយក្នុងការធ្វើ ឲ្យទីផ្សារពិភពលោកកាន់តែប្រើសើរឡើង។
សុវត្ថិភាពទិន្នន័យ ជាអាទិភាពចម្បង របស់យើង
ហេតុអ្វីបានជា ការធ្វើការស្ទង់មតិបង់ប្រាក់ ដើម្បីរកប្រាក់បន្ថែមមានសារៈប្រយោជន៍?
តើ TGM Panel ជាអ្វី ហើយត្រូវធ្វើការស្ទង់មតិអនឡាញ និងតាមទូរស័ព្ទដៃដោយជំនួយរបស់វាដោយវិធីណា?
តើមានវិធីងាយៗអ្វីដែលអាចរកប្រាក់តាមអ៊ីនធើណេតបាន?
ជំហានទីពីរ គឺត្រូវបញ្ជាក់អត្តសញ្ញាណ និងការចុះឈ្មោះរបស់អ្នក នៅលើគេហទំព័រ។ ដើម្បីផ្ទៀងផ្ទាត់ពត៌មានរបស់អ្នក អ្នកត្រូវតែចុចលើតំណភ្ជាប់ដែលបានផ្ញើទៅអ្នកតាមរយៈអ៊ីមែល។ សូមចងចាំថាត្រូវពិនិត្យមើលថតផ្សព្វផ្សាយ(Promotions) និងសារឥតបានការ(Spam) ប្រសិនបើអ្នកមិនអាចរកអ៊ីមែលនោះឃើញ។
ដើម្បីឲ្យប្រាកដថា អ៊ីមែលរបស់យើងបានចូល ដល់ក្នុងប្រអប់ Inbox របស់អ្នក និងមិនចូលទៅថត ផ្សេងនោះ សូមបន្ថែម ចូលទៅក្នុងបញ្ជីទំនាក់ទំនង ឬសៀវភៅអាសយដ្ឋានរបស់អ្នក។
ជំហានទីបួន គឺរង់ចាំការស្ទង់មតិបង់ប្រាក់ដែលល្អបំផុត។ នៅពេលដែលមានការស្រាវជ្រាវដែលសាកសមនឹងប្រវត្តរូបរបស់អ្នក ជាធម្មតាអ្នកនឹងទទួលបានការជូនដំណឹង តាមរយៈអ៊ីមែល។ បែបនេះ អ្នកនឹងមិនខកខានក្នុងការ បង្កើនចំនួនទឹកប្រាក់របស់អ្នកនៅលើគណៈកម្មការអនឡាញរបស់យើងទេ។ វាក៏សំខាន់ផងដែរ ដោយសារតែភាពបណ្តោះអាសន្ននៃការស្រាវជ្រាវ - ក្រោយយៈពេលពីរ ឬបីថ្ងៃ (ហើយពេលខ្លះតែប៉ុន្មានម៉ោងប៉ុណ្ណោះ) ការស្ទង់មតិនឹងអសកម្ម។
សូមចាំថាយើងមិនជូនដំណឹងពីការស្ទង់មតិទាំងអស់តាមអ៊ីមែលនោះទេ ហើយការជូនដំណឹងខ្លះ អាចនឹងបាត់បង់ក្នុងការឆ្លើយឆ្លងដែលច្រើនលើសលុប ដូច្នេះវាប្រសើរជាងក្នុងការបង្កើតទម្លាប់ប្រចាំថ្ងៃមួយ ជាឧទាហរណ៍ អ្នកអាចមានទម្លាប់ចូលពិនិត្យមើលក្នុង ប្រអប់អ្នកឆ្លើយតបរបស់អ្នកតាមរយៈ https://portal.tgmpanel.com - ដើម្បីពិនិត្យមើលថាតើ មានការស្ទង់មតិថ្មីដែលអាចបំពេញបានឬនៅ (ពោលគឺ ថាតើមានឱកាសរកប្រាក់បន្ថែមតាមអនឡាញទៀតឬនៅ)
អ្នកក៏អាចទទួលបានការជូនដំណឹងពីការស្ទង់មតិថ្មី តាមរយៈកម្មវិធីទូរស័ព្ទ Whatsapp និង Facebook Messenger និង កម្មវិធីរុករក Chrome ផងដែរ(ដើម្បីឲ្យ ការស្ទង់មតិលេចឡើងផ្ទាល់នៅលើទូរស័ព្ទដៃរបស់អ្នក ឬនៅលើចំហៀងអេក្រង់កុំព្យូទ័ររបស់អ្នក។ ជម្រើសទាំងនេះអាចបើកបាន (ហើយក៏អាចបិទបានយ៉ាងងាយដូចគ្នា) នៅក្នុងការកំណត់នៅលើគណនីផ្ទាល់ខ្លួនរបស់អ្នកនៅ គណៈកម្មការសិក្សាស្រាវជ្រាវ https://portal.tgmpanel.com.
ជំហានទីប្រាំ គឺការធ្វើការស្ទង់មតិ។ ជាថ្មីម្តងទៀត សូមចាំថា ចម្លើយដែលបានផ្តល់ឲ្យត្រូវឆ្លងកាត់ការគិតដោយស្មោះត្រង់។ សូមចាំថា – ការងាររបស់អ្នកជាមួយការស្ទង់មតិតាមអនឡាញរបស់យើង ការផ្តល់ពត៌មានរបស់អ្នកក្នុងការស្រាវជ្រាវទីផ្សារដែលបញ្ជាដោយក្រុមហ៊ុនផ្សេងៗមានសារៈសំខាន់ណាស់។ ផ្អែកលើការស្ទង់មតិទាំងនេះ ការសម្រេចចិត្តសំខាន់ៗត្រូវបានធ្វើឡើង ដែលអាចមានឥទ្ធិពលលើជីវិតរបស់អ្នកផងដែរ។ ការផ្តល់ចម្លើយដោយស្មោះត្រង់ នៅពេលអ្នកធ្វើការស្ទង់មតិនោះ គឺគ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយ ដោយសារការស្ទង់មតិបង់ប្រាក់តាមអនឡាញ នៅលើគណៈកម្មការរបស់យើងមានអនាមិកភាពទាំងស្រុង។
បន្ទាប់ពីបញ្ចប់ការស្ទង់មតិ យើងអាចពិនិត្យមើលថាតើយើងរកបានប៉ុន្មាន។ គណៈកម្មការ TGM ផ្តល់ប្រាក់សម្រាប់ការស្ទង់មតិដែលបានបញ្ជប់ជា USD(ដុល្លារអាមេរិក) និងពិន្ទុ (1 ពិន្ទុ = 1 ដុល្លារ) ។ អ្នកក៏នឹងទទួលបាន 0.02 ពិន្ទុផងដែរសម្រាប់ពេលវេលាដែលបានចំណាយ ក្នុងករណីបើអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសិក្សាស្រាវជ្រាវ (ការស្ទង់មតិបានបិទ ចំនួនពេញកំណត់ ទាមទារប្រវត្តរូបអ្នកឆ្លើយផ្សេង។ល។)
ជំហានទីប្រាំមួយ គឺជាជំហានល្អបំផុតមួយ ដោយសារតែ វាមានរួមបញ្ចូលទាំងការទូទាត់ប្រាក់សម្រាប់អ្នកផងដែរ។ សូមចាំថាត្រូវពិនិត្យមើលបរិមាណតិចបំផុតដែលបាន កំណត់សម្រាប់ការផ្ទេរប្រាក់។ ចំពោះ TGM Panel ចំនួនទឹកប្រាក់ត្រូវមានយ៉ាងហោច 10 USD សម្រាប់ការទូទាត់ USD ឬ 3.5 USD ក្នុងករណីទូទាត់តាមពិន្ទុ (ការស្ទង់មតិខ្លះបង់ប្រាក់ជា ដុល្លារ ហើយខ្លះទៀតបង់ជាពិន្ទុដែលអាចបំឡែង ទៅជាដុល្លារបានដែរ - វាអាស្រ័យតាមអតិថិជន)។
មានគណៈកម្មការការសិក្សាស្រាវជ្រាវច្រើនឡើងៗ រួមទាំង TGM Panel ធ្វើការទូទាត់តាមរយៈការផ្ទេរតាម PayPal – paypal.com បន្ទាប់មកយើងអាចផ្ទេរប្រាក់ពីគណនី PayPal ទៅគណនីធនាគារក្នុងស្រុកបាន។ ប៉ុន្មានថ្ងៃក្រោយពីនោះ ទឹកប្រាក់របស់យើងនឹងមាន ទិន្នន័យក្នុងគណនីចុងក្រោយ។
អ្នកក៏អាចប្រើទឹកប្រាក់នោះដើម្បីបញ្ចូលលុយទៅក្នុងគណនីលេខទូរស័ព្ទរបស់អ្នកបានដែរ (ប្រសិនបើអ្នកមានទូរស័ព្ទបញ្ចូលទឹកប្រាក់)។
វិធីសាស្រ្តទីបីនៃការដកប្រាក់របស់អ្នកគឺតាមរយៈការប្រើលេខកូដកាដូ Gcodes - ពត៌មានបន្ថែមមាននៅ app.gcodes.com ។
មិនស្រួលទេឬ?
ប៉ុន្តែត្រូវធ្វើយ៉ាងណាទើបអាចរកគេហទំព័រស្ទង់មតិដែលល្អជាងគេ នៅក្នុងប្រទេសកម្ពុជាបាន?
ការស្ទង់មតិដែលលេចចេញមកនៅពេលដែលយើងប្រើប្រព័ន្ធអ៊ីនធើណេត មិនមែនជាអ្វីដែលយើងស្វែងរកទេ។ ការស្ទង់មតិទាំងនោះមិនមានបង់ប្រាក់ជូនអ្នកធ្វើទេ ហើយខាតពេលឥតប្រយោជន៍ - ទោះបីជាទាំងនោះមាន ផ្តល់នូវកាតកាដូឬ PayPal ក៏ដោយ។
ដើម្បីរកប្រាក់ពីការធ្វើការស្ទង់មតិ យើងត្រូវរក គណៈកម្មការស្រាវជ្រាវដែលអាចទុកចិត្តបាន ដែលអាចធានាបាននូវការទូទាត់ប្រាក់សម្រាប់ ការស្ទង់មតិដែលយើងបានធ្វើរួច។ ថ្មីៗនេះ មានទម្រង់បែបនេះច្រើនណាស់តាមប្រព័ន្ធអនឡាញ។
តើខ្ញុំគួររើសយកមួយណា?
អ្នកគួរតែជ្រើសរើសយកវិធីដែលងាយស្រួលប្រើ ហើយសំខាន់បំផុតអាចដកវាបាន។ តាមដាន TGM Panel! យើងលើកទឹកចិត្តឱឲ្យអ្នកចុះឈ្មោះ និងចាប់ផ្តើមរកប្រាក់ចំណូល។
តើអ្វីទៅជាការស្រាវជ្រាវទីផ្សារ? តើក្រុមហ៊ុនស្រាវជ្រាវជាអ្វី ហើយស្រាវជ្រាវដើម្បីអ្វី?
ការសិក្សាស្រាវជ្រាវទីផ្សារមានទាំងការប្រមូល និងការបកស្រាយទិន្នន័យ។ សកម្មភាពទាំងនេះអនុញ្ញាតឲ្យបង្កើតធាតុទីផ្សារជាមូលដ្ឋាន រួមទាំងតម្លៃនៃទំនិញ និងសេវាកម្ម តម្រូវការនិងការផ្គត់ផ្គង់របស់ពួកគេ ក៏ដូចជាមតិយោបល់និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។
ការស្រាវជ្រាវទីផ្សារក៏អនុញ្ញាតឲ្យមានកំណត់ឬសគល់ហេតុផលដែលធ្វើឡើងដោយការប្រកួតប្រជែងផងដែរ។ បច្ចុប្បន្ននេះ ភាពជោគជ័យរបស់សហគ្រាសអាស្រ័យទៅលើការវិភាគ ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួលក្នុងការសម្រេចចិត្ដពាក់ព័ន្ធនឹងអាជីវកម្មឲ្យបានត្រឹមត្រូវ។ ចំណេះដឹងអំពីតម្រូវការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារដែលបានអនុវត្តយ៉ាងត្រឹមត្រូវជំរុញឲ្យមានសេវាកម្ម និងផលិតផលថ្មីៗលេចឡើង។
ធាតុសំខាន់បំផុតសម្រាប់ប្រមូលទិន្នន័យ ដែលអាចផ្តល់នូវភាពគ្របដណ្តប់លើ ការប្រកួតប្រជែងបាននោះគឺ ការស្រាវជ្រាវទីផ្សារ។
ការស្រាវជ្រាវប្រភេទនេះត្រូវបានណែនាំជាខ្លាំង ក្នុងករណីដែលមានការកើនឡើងនៃ ហានិភ័យ នៅពេលដែលមានការសម្រេចចិត្ត សំខាន់ទាក់ទងនឹងប្រតិបត្តិការ របស់សហគ្រាស។ ស្ថានភាពទាំងនោះភាគច្រើនមានដូចជា៖
- ការលេចឡើងនូវអ្នកប្រកួតប្រជែងដែលមាន ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន។
- គម្រោងធ្វើការពង្រីកខ្លួនទៅកាន់ទីផ្សារថ្មី
- បំឡែងទីផ្សារអ្នកលក់ ទៅជាទីផ្សារអ្នកទិញ។
- ការផ្លាស់ប្តូរដែលអាចនឹងប៉ះពាល់ ដោយសារតែនយោបាយសេដ្ឋកិច្ចរបស់ រដ្ឋាភិបាលនៃប្រទេសនោះ។
- ការផ្លាស់ប្តូរឥតឈប់ឈរនៅក្នុងតម្រូវការរបស់ អ្នកទិញ ហើយនិងការថយចុះនៃតម្រូវការ របស់ពួកគេ។
- ការស្រាវជ្រាវពីការសាកល្បង
- ការស្រាវជ្រាវពីតម្លៃ
- ការស្រាវជ្រាវពីម៉ាកយីហោ
- ការស្រាវជ្រាវពីការរុករកថ្មី
- ការស្រាវជ្រាវពីកម្រិតពេញចិត្តរបស់អតិថិជន
- បន្ទះផ្ទះ
មានកត្តាជាច្រើនដែលជះឥទ្ធិពលលើជម្រើសនៃវិធីសាស្រ្តស្រាវជ្រាវ ដូចជាពេលវេលាដែលយើងមានសម្រាប់ការប្រមូលទិន្នន័យ ទំហំនៃតំបន់ដែលធ្វើការស្រាវជ្រាវ ការចំណាយហិរញ្ញវត្ថុ និងគោលបំណងនៃការស្រាវជ្រាវ។
ការស្ទង់មតិ (អាចចូលប្រើបាននៅលើគេហទំព័រស្ទង់មតិ) គឺជាបច្ចេកទេសស្រាវជ្រាវដ៏ពេញនិយមបំផុតមួយ។ ដោយសារតែភាពងាយស្រួលនៃការប្រមូលទិន្នន័យ និងការវិភាគដ៏ងាយស្រួលរបស់វា វាបានក្លាយជាឧបករណ៍មូលដ្ឋានសម្រាប់ការស្រាវជ្រាវទីផ្សារ។
នៅក្នុងយុគសម័យអ៊ីនធើណេត វិធីសាស្ត្រប្រមូលទិន្នន័យដែលអាចប្រើបាន និងថោកបំផុតនោះគឺតាមរយៈការស្ទង់មតិតាអនឡាញ និងតាមទូរសព្ទ និងនៅលើគេហទំព័រស្ទង់មតិ។ ការស្រាវជ្រាវបែបនេះអាចទទួលបានទិន្នន័យទូលំទូលាយ ដោយចំណាយហិរញ្ញវត្ថុទាប។
សំនួរស្ទង់មតិតាមអ៊ីនធើណេតមានលក្ខណៈសាមញ្ញ ហើយការឆ្លើយសំនួរក្នុងនោះក៏មិនពិបាកសម្រាប់អ្នកចូលរួមនោះឡើយ។